ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សូមជូនដំណឹងដល់ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា មន្ទីរសេដ្ឋកិច្ច នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់៖ សម្ភារការិយាល័យ និងការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ (ជួសជុលពង្រីកអគាររដ្ឋបាលមន្ទី១) ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួម និងមានដាក់លក់នៅក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន អាសយដ្ឋានភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទាក់ទង លេខៈ ០៥៥ ២១០ ៣០០ ។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង ៩០០
នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ ។ ការបើកឯកសារពិគ្រោះថ្លៃ
នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ៩:០០ នាទីព្រឹក
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ
សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។
សូមអរគុណ!